Acts 23

1លោកប៉ូល​ក៏​សម្លឹងមើលទៅក្រុមប្រឹក្សាកំពូល​រួច​និយាយថា៖ ​«បងប្អូន​អើយ! ​ខ្ញុំ​បាន​រស់នៅចំពោះព្រះជាម្ចាស់រហូតដល់ថ្ងៃនេះ​ដោយ​មនសិការល្អទាំងអស់» 2ពេលនោះលោក​អាណានាសជាសម្ដេចសង្ឃ​បាន​បញ្ជា​ឲ្យ​ពួក​អ្នកឈរក្បែរ​លោក​ប៉ូលទះមាត់​របស់​គាត់ 3នោះលោក​ប៉ូល​ក៏​និយាយទៅសម្ដេចសង្ឃថា៖ ​«នែ៎​កំផែង​លាបពណ៌សអើយ! ​ព្រះជាម្ចាស់នឹងទះអ្នកវិញ​មិន​ខានអ្នកអង្គុយជំនុំជម្រះខ្ញុំតាមក្រឹត្យវិន័យប៉ុន្ដែបញ្ជា​ឲ្យ​គេ​ទះខ្ញុំ​ដោយ​បំពាន​គម្ពីរវិន័យ​យ៉ាង​ដូច្នេះ​ឬ?» 4នោះពួក​អ្នកឈរក្បែរ​គាត់​បាន​និយាយថា៖ ​«ម្ដេច​ឯង​មើលងាយសម្ដេចសង្ឃ​របស់​ព្រះជាម្ចាស់ដូច្នេះ 5លោកប៉ូលក៏ឆ្លើយថា៖ ​«បងប្អូន​អើយ! ​ខ្ញុំមិន​បាន​ដឹងថា​គាត់​ជាសម្ដេចសង្ឃទេដ្បិត​មាន​សេចក្ដី​ចែង​ទុក​ថា​អ្នក​មិន​ត្រូវ​និយាយអាក្រក់ដាក់អ្នកដឹកនាំប្រជាជន​របស់​ខ្លួនឡើយ»។ 6ពេលលោក​ប៉ូលដឹងថានៅក្នុងក្រុមប្រឹក្សាកំពូល​មាន​គណៈ​សាឌូស៊ីនិង​គណៈ​ផារិស៊ី​ដូច្នេះ​គាត់​ក៏​ស្រែកថា៖ ​«បងប្អូន​អើយ!ខ្ញុំជាអ្នកខាង​គណៈ​ផារិស៊ី​និង​ជា​កូនចៅ​របស់​អ្នកខាង​គណៈ​ផារិស៊ី​គេ​ជំនុំជម្រះខ្ញុំ​នេះ​ទាក់ទងនឹង​សេចក្ដី​សង្ឃឹម​លើ​ការ​រស់​ឡើង​វិញ​របស់​មនុស្ស​ស្លាប់» 7ពេលគាត់​និយាយ​ដូច្នេះហើយនោះ​ក៏​មាន​ការ​ឈ្លោះប្រកែករវាង​ពួកអ្នក​ខាង​គណៈ​ផារិស៊ីនិង​ពួកអ្នក​ខាង​គណៈ​សាឌូស៊ី​ហើយអង្គប្រជុំ​បាន​បែកបាក់គ្នា 8ដ្បិតពួក​អ្នកខាង​គណៈ​សាឌូស៊ីអះអាងថាគ្មាន​ការ​រស់​ឡើង​វិញគ្មានទេវតាវិញ្ញាណអ្វីឡើយរីឯ​ពួកអ្នក​ខាង​គណៈ​ផារិស៊ីវិញទទួលស្គាល់សេចក្ដី​ទាំង​អស់នេះ 9ពេលនោះ​ក៏​មានសំឡេងទ្រហឹងអឺងអ័ព្ទហើយ​មាន​ពួក​គ្រូវិន័យខាងគណៈផារិស៊ីខ្លះ​បាន​ក្រោកតវ៉ាយ៉ាងខ្លាំងថា៖ ​«យើង​ឃើញថាបុរសនេះគ្មានកំហុសឡើយប៉ុន្ដែប្រហែល​ជា​មាន​វិញ្ញាណទេវតា​ណា​មួយនិយាយ​មក​គាត់​ទេ​ដឹង 10ពេលមានទំនាស់​កាន់តែ​ខ្លាំងមេបញ្ជាការក៏បញ្ជាទាហាន​ឲ្យ​ចុះ​ទៅ​ដណ្ដើម​យក​លោក​ប៉ូលពីកណ្ដាលចំណោមពួកគេនាំ​ទៅ​ក្នុងបន្ទាយវិញ​ដោយ​ខ្លាចក្រែង​ពួកគេ​ហែកគាត់​ជា​ចម្រៀក 11នៅយប់បន្ទាប់ព្រះអម្ចាស់​បាន​ឈរក្បែរគាត់​ទាំង​មានបន្ទូលថា៖ ​«ចូរ​មាន​ទឹកចិត្តឡើងដ្បិត​អ្នក​បាន​ធ្វើបន្ទាល់អំពីយើងនៅ​ក្រុង​យេរូសាឡិម​យ៉ាងណា​អ្នកត្រូវធ្វើបន្ទាល់នៅ​ក្រុង​រ៉ូមយ៉ាងនោះដែរ»។ 12លុះដល់ព្រឹកឡើង​ពួក​ជនជាតិយូដា​បាន​ឃុបឃិតគ្នាទាំង​ស្បថ​ជាមួយគ្នាថា​ពួកគេ​មិនបរិភោគ​និង​មិនផឹក​ជា​ដាច់ខាតទាល់តែសម្លាប់​លោក​ប៉ូលបាន 13ហើយពួក​អ្នកមានផែនការអាក្រក់នេះ​មាន​គ្នា​ច្រើនជាងសែសិបនាក់ 14គឺពួកគេ​បាន​ចូលទៅប្រាប់​ពួក​សម្ដេចសង្ឃនិង​ពួក​ចាស់ទុំថា៖ ​«យើង​បាន​ជាប់សម្បថជាមួយគ្នា​ហើយ​ថា​យើង​មិនបរិភោគ​ជា​ដាច់ខាត​ទាល់តែ​សម្លាប់ប៉ូលបាន 15ដូច្នេះឥឡូវនេះសូម​អស់​លោកជាមួយក្រុមប្រឹក្សាកំពូលប្រាប់មេបញ្ជាការ​នោះ​ឲ្យ​នាំវាចុះ​មក​ជួប​អស់​លោកហាក់ដូចជា​អស់​លោក​ចង់សាកសួរអំពីរឿងក្ដី​របស់​វា​ឲ្យ​បាន​ច្បាស់​ថែម​ទៀតរីឯយើងត្រៀមខ្លួនសម្លាប់វាមុនវាមកដល់» 16ប៉ុន្ដែពេល​ក្មួយប្រុស​របស់​លោក​ប៉ូល​បាន​​អំពី​ការ​ពួនស្ទាក់​នេះ​គាត់​ក៏​ទៅក្នុងបន្ទាយហើយរាយការណ៍ប្រាប់​លោក​ប៉ូល 17ពេលនោះលោក​ប៉ូល​ក៏​ហៅនាយទាហានម្នាក់មកប្រាប់ថា៖ ​«សូម​នាំយុវជននេះ​ទៅ​ជួប​លោក​មេបញ្ជាការផងដ្បិតគាត់មានដំណឹងរាយការណ៍ប្រាប់លោក» 18ដូច្នេះនាយទាហាន​ក៏​នាំយកយុវជននោះទៅជួបមេបញ្ជាការហើយប្រាប់ថា៖ ​«អ្នក​ទោស​ឈ្មោះ​ប៉ូល​បាន​ហៅខ្ញុំ​ហើយ​សុំ​ឲ្យ​នាំយុវជននេះមកជួបលោក​ព្រោះ​គាត់មានដំណឹងប្រាប់លោក»។ 19មេបញ្ជាការ​ក៏​ដឹកដៃយុវជននោះទៅដាច់​ពី​គេរួចសួរថា៖ ​«តើ​អ្នក​មានដំណឹង​អ្វី​ប្រាប់ខ្ញុំ 20គាត់ក៏​ប្រាប់​ថា៖ ​«ពួក​ជនជាតិយូដា​បាន​ព្រមព្រៀងគ្នាសុំ​ឲ្យ​លោកនាំ​លោក​ប៉ូល​ចុះ​ទៅជួបក្រុមប្រឹក្សាកំពូល​នៅ​ថ្ងៃស្អែក​ហាក់​ដូចជាចង់សាកសួរអំពីរឿងក្ដី​របស់​គាត់​ឲ្យ​បាន​ច្បាស់​ថែម​ទៀត 21ប៉ុន្ដែសូម​លោកកុំជឿតាមពួកគេ​ឲ្យ​សោះ​ដ្បិត​មាន​មនុស្សជាងសែសិបនាក់ក្នុងចំណោមពួកគេ​កំពុង​ពួនស្ទាក់ចាំ​សម្លាប់​គាត់អ្នកទាំងនោះ​បាន​ស្បថ​រួម​គ្នាថាមិនបរិភោគ​និង​មិនផឹក​ជា​ដាច់ខាតទាល់តែសម្លាប់​លោក​ប៉ូលបានឥឡូវនេះពួកគេ​ត្រៀម​រួចរាល់​អស់​ហើយចាំ​តែ​ការយល់ព្រមពីលោកប៉ុណ្ណោះ»។ 22ពេលនោះមេបញ្ជាការ​ក៏​ឲ្យ​យុវជននោះត្រលប់​ទៅ​វិញ​ទាំង​បង្គាប់ថា៖ ​«អ្នក​មិនត្រូវប្រាប់​នរណា​ម្នាក់​ពី​រឿងដែល​អ្នក​បាន​រាយការណ៍ប្រាប់ខ្ញុំនេះឡើយ»។ 23បន្ទាប់មកគាត់​ក៏​ហៅនាយទាហានពីរនាក់មក​ហើយ​បង្គាប់ថា៖ ​«ចូរ​រៀបចំទាហានពីររយនាក់ពលសេះចិតសិបនាក់និងពលលំពែងពីររយនាក់​ឲ្យ​ហើយដើម្បីទៅក្រុងសេសារ៉ានៅវេលាម៉ោងប្រាំបួនយប់នេះ 24ហើយត្រូវ​រៀបចំសត្វដើម្បី​ឲ្យ​ប៉ូលជិះហើយ​នាំ​គាត់​ទៅ​លោក​អភិបាលភេលីច​ដោយ​សុវត្ថិភាព» 25រួចមេ​បញ្ជាការ​ក៏​សរសេរសំបុត្រ​មួយ​ច្បាប់មាន​សេចក្ដី​ដូចតទៅនេះ 26«ខ្ញុំ​ក្លូឌាសលូស៊ា​សូម​គោរពជូនចំពោះ​លោក​អភិបាលភេលីច​ឲ្យ​បាន​ជ្រាប​ថា 27បុរសនេះ​ត្រូវ​ជនជាតិ​យូដា​ចាប់​យកមកហើយពួកគេបម្រុងសម្លាប់ចោល​ប៉ុន្ដែ​ពេល​ខ្ញុំ​នាំទាហាន​ចូល​ទៅរំដោះ​គាត់​ចេញ​ពី​ពួកគេ​នោះ​ទើប​ដឹងថាគាត់ជាជនជាតិរ៉ូម 28ហើយដោយ​ចង់ដឹងពីករណីដែល​ពួកគេ​ចោទប្រកាន់គាត់​នោះ​ខ្ញុំ​ក៏​នាំ​គាត់​ចុះ​ទៅក្រុមប្រឹក្សាកំពូល​របស់​ពួកគេ 29ពេលនោះខ្ញុំ​ឃើញ​ថា​ពួកគេ​ចោទប្រកាន់គាត់អំពីបញ្ហានៃគម្ពីរវិន័យ​របស់​ពួកគេ​ប៉ុណ្ណោះ​ហើយ​ការ​ចោទប្រកាន់​ដែល​មាននេះមិនសមទោសស្លាប់​ទោស​ជាប់ច្រវាក់ឡើយ 30រួចពេលខ្ញុំ​ដឹង​ថា​ពួក​​ជនជាតិ​​យូដា​មានផែនការអាក្រក់ចំពោះបុរសនេះ​ខ្ញុំ​ក៏​បញ្ជូនគាត់មកលោកភ្លាម​ទាំង​បង្គាប់ឲ្យ​ពួក​អ្នក​ដើមចោទ​មក​លោកដែរដើម្បីនិយាយតតាំង​ជាមួយ​គាត់​អំពី​រឿង​ក្ដី​នេះ»។ 31ដូច្នេះពួក​ទាហាន​ក៏​យក​លោក​ប៉ូលនាំទៅ​ក្រុង​អាន់ទីប៉ាទ្រីសទាំងយប់តាមសេចក្ដី​ដែល​បាន​បញ្ជា 32នៅថ្ងៃបន្ទាប់​ពួក​ទាហាន​បាន​ត្រលប់​មក​បន្ទាយវិញ​ដោយ​ទុកឲ្យពលសេះធ្វើដំណើរជាមួយ​លោក​ប៉ូល 33កាលចូលដល់​ក្រុង​សេសារា​ហើយ​ពលសេះ​ក៏​ប្រគល់សំបុត្រឲ្យ​លោក​អភិបាលព្រមទាំងបង្ហាញខ្លួន​លោក​ប៉ូល​ដល់​គាត់ដែរ 34ពេលលោក​អភិបាល​អាន​សំបុត្រ​នោះ​រួចគាត់ក៏សួរ​លោក​ប៉ូល​ថា​មកពីស្រុកណាលុះដឹងថា​គាត់​មក​ពី​ស្រុក​គីលីគា 35លោកអភិបាល​ក៏​និយាយថា៖ ​«ពេល​ពួក​អ្នក​ដើមចោទ​របស់​អ្នកមកដល់ដែរ​ខ្ញុំ​នឹង​ស្ដាប់អ្នក​ទៀត» ​បន្ទាប់​មក​គាត់​ក៏​បញ្ជាឲ្យការពារ​លោក​ប៉ូលនៅក្នុងបន្ទាយរបស់​ស្ដេច​ហេរ៉ូឌ
Copyright information for KhmKCB